ក្រុមមេឃខៀវ Manchester City បន្តការឈ្នះ ១៩ ប្រកួតជាប់ៗគ្នា ក្រោយឈ្នះក្រុម Monchengladbach ២-០៕ ក្នុងការប្រកួតនេះក្រុមលោក Pep បានដាក់សម្ពាធយ៉ាងខ្លាំងរហូតរកបានមួយគ្រាប់នាំមុខមុន ដោយកីឡារ Bernardo Silva នៅនាទី ២៩៕លុះឈានដល់វគ្គទី ២ក្រុមភ្ញៀវ Manchester City នៅតែបង្កើនការសម្រុករបស់ខ្លួន ដោយរកបានគ្រាប់បាល់ទី២ នៅនាទី ៦៥ ដោយខ្សែប្រយុទ្ធ Jesus៕ ជ័យជំនះ ២-០ នេះ វាជួយអោយ Man City មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ក្នុង ១៩ប្រកួតចុងក្រោយ នៅគ្រប់កម្មវិធីទាំងអស់៕

ចំណែកក្រុមភ្ញៀវ Real Madrid វិញក៏ទទួលបានជ័យជំនះលើក្រុម Atalanta ផងដែរ៕ ដោយការប្រកួតប្រព្រឹត្តទៅបានតែ ១៧នាទី កីឡាករ Remo Freuler របស់ក្រុមម្ចាស់ផ្ទះបានទទួលកាតក្រហម ក្រោយពីទាក់ជើងកីឡាករ Mendy៕ ការប្រកួតនេះអូសបន្លាយរហូតដល់នាទី ៨៦ ទើបក្រុមភ្ញៀវ Real Madrid រកគ្រាប់បាល់បាន ដោយជាការស៊ុតបញ្ចូលរបស់ខ្សែការពារ Mendy៕