ក្នុងរាត្រីនេះក្រុមអធិរាជសរ Real Madrid ត្រូវទៅសួរសុខទុក្ខក្រុមកំពុងតែឡើងជើង Atalanta  ក្នុងវគ្គ ១៦ក្រុម ចុងក្រោយ ជើងទី១ នៃក្របខណ្ឌ UEFA Champion League៕ ក្រុមលោក Zidane កំពុងតែធ្វើបានល្អនៅក្នុងលីគកំពូលអេស៉្បាញ ក្រោយហក់ឡើងមកឈរលេខ ២ តាមពីក្រោយក្រុម AT Madrid តែ ៣ពិន្ទុ៕ ក៏ប៉ុន្តែក្នុងរាត្រីនេះ Real Madrid រៀងពិបានបន្តិចដ៏ត្រូវលេងក្រោដី អ្វីដែលពិសេសនោះគឺកីឡាករសំខាន់ៗជាច្រើនបានទទួលរបួស ក្នុងរួមមាន Karim Benzema, Eden Hazard, Rodrygo, Ramos, Marcelo, Eder Militao, Daniel Carvajal និង Valverde៕

ចំណែកមួយគូទៀតក្នុងរាត្រី ក្រុមកំពុងតែឈរកំពូលតារាងនៃលីគកំពូលអង់គ្លេស Manchester City ត្រូវជួបក្រុមឡើងជើងខ្លាំងក្នុងរដូវកាលនេះ Monchengladbach៕