រាជធានីភ្នំពេញ៖ ​​​​​នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩​ រហូតដល់៤០នាក់ ដោយក្នុងនោះមាន ២នាក់ជាករណីនាំចូល និង៣៨នាក់ ផ្សេងទៀតជាករណីពាក់ព័ន្ធព្រឹត្ដិការណ៍សហគមន៍ ២០ កុម្ភៈ។

ជាមួយគ្នានេះដែរ យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ទាំង៣៨នាក់ មាន១៥នាក់ទើបទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាវេលាម៉ោង ៣ទាបភ្លឺទៅហើយ។

ដូច្នេះក្រុមការងារកំពុងតែធ្វើការចាត់ចែងទំនាក់ទំនងរកអ្នកជំងឺទាំងនោះ ដើម្បីឲ្យសម្រាកព្យាបាលនៅពីរកន្លែងផ្សេងគ្នា ដោយ ៧នាក់យកទៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រីឯ ៨នាក់ទៀតគ្រោងយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្ដកណ្ដាល។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកជំងឺ១៤២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ខាងក្រោមនេះជាអ្នកជំងឺទាំង ១៥នាក់៖