ក្រុម West Ham ធ្វើបានយ៉ាងល្អនៅប៉ុន្មានប្រកួតចុងក្រោយនេះ ដោយកាលពីយប់មិញ បានយលឈ្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នងលទ្ធផល ២-១៕ កាប្រកួតលេងបានតែ ៥នាទី ខ្សែប្រយុទ្ធ Antonio រកបានមួយគ្រាប់មុនអោយក្រុមម្ចាស់ផ្ទះ លុះឈានដល់វគ្គទី ២ លេងបានតែ ២នាទីពោលគឺនៅនាទី ៤៧ កីឡាករ Jesse Lingard បានដាក់មួយគ្រាប់ទៀតអោយក្រុម West Ham៕ ចំណែកមួយគ្រាប់របស់ក្រុម Spur រកបានដោយកីឡាករ Lucas Moura នៅនាទី ៦៤៕  ជ័យជំនះនេះ ធ្វើអោយក្រុម West Ham ទទួលបាន ៣ពិន្ទុយ៉ាងមានសារៈសំខាន់ និងហក់ឡើងមកឈរលេខ ៤ ដោយមាន ៤៥ពិន្ទុ តាមពីក្រោយដោយក្រុមតោខៀវ Chelsea មាន ៤៣ពិនន្ទុ៕