ភ្នំពេញ ៖ ធនាគារអេស៊ីលីដា ជាធនាគារដំបូងគេ ដែលមានម៉ាស៊ីនបើកគណនី អាចអោយអតិថិជនបោះពុម្ពប័ណ្ណATM ប្រើប្រាស់បានដោយខ្លួនឯង គឺពិតជាអស្ចារ្យមិនធ្លាប់មាននិងកាន់តែងាយស្រួលសម្រាប់អតិថិជនដែលមានភាពមមាញឹកនឹងការងារឬមុខជំនួញ ។នេះបើតាមសេចក្តីប្រកាសរបស់ធនាគារអេស៊ីលីដា កាលពីពេលថ្មីៗនេះ ។

https://1.bp.blogspot.com/-mW9tIRffqL4/YDIfyyGq2WI/AAAAAAAAge8/HLsPWghSgiA9Io-y9KRF_RTffwbHoaKjACLcBGAsYHQ/s2048/HQ%2B%252823%2529.JPGកាលពីមុនអតិថិជនមកបើកគណនីនៅធនាគារអេស៊ីលីដា ត្រូវការស្នើសុំប័ណ្ណអេធីអឹមប្រើប្រាស់ និងត្រូវរង់ចាំមួយរយៈទើបទទួលបានប័ណ្ណ តែពេលនេះ អតិថិជនមិនចាំបាច់ធ្វើដូច្នេះទៀតឡើយ ។ ពេលអតិថិជនមបើកកគណនីហើយ គាត់ត្រូវការស្នើសុំប័ណ្ណអេធីមអឹម គាត់អាចស្នើសុំបានភ្លាមពីម៉ាស៊ីនដាក់ប្រាក់ដោយស្វ័យប្រវត្តិរបស់ធនាគារអេស៊ីលីដា ដោយមិនចាំបាច់រង់ចាំយូរនោះទេ ។ នេះ បើតាមលោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារជាន់ខ្ពស់នៃ ធនាគារអេស៊ីលីដាភីអិលស៊ី ថ្លែងប្រាប់សារព័ត៌មានអេឡិចត្រូនិកខេប៊ីអិន កាលពីពេលថ្មីៗនេះ ។

លោកស្រីបានបន្តថា នៅពេលអនាគត ខាងមុខ ក្នុងករណី អតិថិជន ដែលបានស្នើប័ណ្ណប្រើប្រាស់រួចហើយ តែ ចង់ ស្នើ យក ប័ណ្ណ ប្រើ ប្រាស់ ថ្មីឬក៏បាត់ប័ណ្ណ អតិថិ ជន គ្រាន់ តែធ្វើដំណើរទៅម៉ាស៊ីនដាក់ប្រាក់ស្វ័យប្រវត្តិ VTM អតិ ថិ ជនអាចស្នើសុំបានភ្លាមៗផងដែរ ។ ធនាគារ នឹង ខិតខំធ្វើយ៉ាងណា ដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួនកាន់តែមានភាពងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃ ។

លោកស្រីបានមានប្រសាសន៍បន្ថែមថា ម៉ាស៊ីន VTM ( Virtual Teller Machine ) គឺជាម៉ាស៊ីនស្វ័យប្រវត្តិដែលធ្វើឱ្យអតិថិជនកាន់តែងាយស្រួល ស្នើប័ណ្ណ អេស៊ីលីដាបានដោយខ្លួនឯង ។ អតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗបានភ្លាមៗ បន្ទាប់ពីទទួលប័ណ្ណ ។

លោកស្រី បានបង្ហាញពីរបៀបខ្លះៗដែលអតិថិជនអាចស្នើសុំប័ណ្ណអេធីអឹមដោយស្វ័យប្រវត្តិបាន ក្នុងនោះ អតិថិជនត្រូវមានគណនីឯកត្តជន ជាគណនីបញ្ញើសំចៃ គណនី សម្រាប់ប្រាក់បៀវត្ស គណនីបញ្ញើតាមតម្រូវការ គណនីចរន្ត ។ គណនី របស់អតិថិជន ត្រូវមាន Fingerprint ឬលេខទូរសព្ទសម្រាប់បញ្ជាក់ពីភាពជាម្ចាស់គណនី ឬដំណើរការប័ណ្ណ ។ ឈ្មោះដែលបោះពុម្ពលើប័ណ្ណ មានចំនួនតែ ២១តួអក្សរតែប៉ុណ្ណោះ ដោយរាប់បញ្ចូលទាំងដក ឃ្លា និងសញ្ញា ។

មកដល់ពេលនេះ ធនាគារអេស៊ីលីដា មានអតិថិជនដាក់ប្រាក់បញ្ញើជាង២,៥លាននាក់ ហើយធនាគារក៏មានគម្រោងទាក់ទាញអតិថិជនក្នុងការដាក់ប្រាក់បញ្ញើឱ្យបាន៣លាននាក់នៅពេលឆាប់ៗខាងមុខនេះផងដែរ ៕