រាជធានីភ្នំពេញ៖ នៅម៉ោង ៩.០០នាទីព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត។

ជាមួយគ្នានេះដែរយោងតាមគណនីហ្វេសប៊ុកផេករបស់ឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានបង្ហោះនៅមុននេះបន្តិច មានខ្លឹមសារថា «ថ្ងៃនេះ មានរឿងកូវីដ១៩ ធ្ងន់នៅកម្ពុជាហើយ ។ សូមរង់ចាំ ដំណឹងពីសុខាភិបាល »៕