ខេត្តតាកែវ ៖ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២ ចុះបង្រ្កាបទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ចំនួន០៧ទីតាំង និងអាងស្តុបទឹកចំនួន០៥ នៅចំណុចខ្នងភ្នំដុបកំរ៉ែង ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានកាប់ និងដុតបំផ្លាញចោលដើមកញ្ឆាលើផ្ទៃដីសរុបចំនួន ៨៩៣ម៉ែត្រការ៉េ។ពេលនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ ស្វែងរកម្ចាស់ដាំដំណាំកញ្ឆា ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា នៅក្នុងស្រុកគិរីវង់នេះ មានជនខិលខូចមួយចំនួនបានលួចទៅដាំដើមកញ្ឆានៅខ្នងភ្នំក្នុងស្រុកនេះ ជាហូរហែ ព្រោះតែដំណាំនេះមានតម្លៃខ្ពស់លើទីផ្សារ ម្យ៉ាងទៀតនៅជិតព្រំដែនវៀតណាម ងាយនឹងនាំចេញផងដែរ តែយ៉ាងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការបង្រ្កាបជាបន្តបន្ទាប់ផងដែរ៕


សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖