អតីតកីឡាកររបស់ក្រុមហង្សក្រហម Liverpool លោក Gerrard បច្ចប្បន្នបានដឹកនាំក្រុម Ranger ទទួលបានលទ្ធផលយ៉ាងល្អ ដោយកាលពីយប់មិញបានវាយបកយកឈ្នះក្រុម Royal Antwerp៕ ការប្រកួតប្រព្រឹត្តទៅបាន ៣៩នាទីកីឡាករ Aribo ស៊ុតមួយគ្រាប់នាំមុន អោយក្រុមភ្ញៀវ Ranger ៕ ជិតនឹងចប់វគ្គទី១​ ទៅហើយក្រុមម្ចាស់ផ្ទះ Antwerp បានដក់ពីរគ្រាប់នាំមុខវិញ ពោលគឺនៅនាទី ៤៥ និង ៤៨៕

លុះឈានដល់វគ្គទី ២ក្រុមលោក Gerrard បានរកគ្រាប់បាល់តាមបាន ២-២ មកវិញនៅនាទី ៥៩៕ កន្លងបានប៉ុន្មាននាទីកីឡាករ Hongla ក៏ស៊ុតនាំមុខសារជាថ្មីអោយក្រុម្ចាស់ផ្ទះ៕ ការប្រកួតនៅសល់មិនដល់ ១០នាទីទៀតផង ក្រុមលោក​ Gerrard បានបង្កើនការវាយលុក និងរកគ្រាប់បាល់តាមស្មើនៅនាទី ៨៣ ដោយ៧នាទីបន្ទាប់ ពោលគឺនៅនាទី ៩០ កីឡាករ Barisic បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រជួយអោយក្រុម Ranger វាយបកយកឈ្នះ ៤-៣៕ ដោយ៧នាទីបន្ទាប់ ពោលគឺនៅនាទី ៩០ កីឡាករ Barisic បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រជួយអោយក្រុម Ranger វាយបកយកឈ្នះ ៤-៣៕  ជ័យជំនះនេះបានជួអោយលោក Steven Gerrard ចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមក្របួតទាំង ៤០លើកចុងក្រោយ ពោលគឺ ឈ្នះ ៣៦ប្រកួត ស្មើ ៣ប្រកួត និងចាញ់មួយប្រកួត៕