បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ បណ្ដាប្រទេស ចំនួន១០ នៅតំបន់អាស៊ាន មានតែប្រទេស១ប៉ុណ្ណោះ មិនមានករណីឆ្លងថ្មី នៃកូវីដ-១៩ ប៉ុន្ដែប្រទេសចំនួន៩ផ្សេងទៀត នៅក្នុងតំបន់នេះ មានករណីឆ្លងថ្មី នៃកូវីដ-១៩ សរុបជាង១,៤ម៉ឺននាក់។

បើតាមគេហទំព័រ WORLDOMETER បានចេញផ្សាយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីឆ្លងថ្មី នៅក្នុងតំបន់អាស៊ាន មានចំនួន ១៤ ១០៩នាក់ និងករណីស្លាប់ថ្មី ចំនួន២៦៧នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ២ ២៩៨ ៧៤៧នាក់ ស្លាប់ ៤៩ ៧១១នាក់ អ្នកជាសះស្បើយ ២ ០០៦ ០៥១ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ២៤២ ៩៨៥នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១ ០១៩នាក់។

ឥណ្ឌូនេស៊ី នៅតែជាប្រទេស មានអ្នកឆ្លងជំងឺកូវីដច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។ ប្រទេសនេះមានអ្នកឆ្លងថ្មី ចំនួន ៩ ៦៧៨នាក់ និងករណីស្លាប់ថ្មី ១៩២នាក់ ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុប ១ ២៤៣ ៦៤៦នាក់ ស្លាប់ ៣៣ ៧៨៨។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នក​ជាសះ​ស្បើយ ១ ០៤៧ ៦៧៦នាក់ និងអ្នកជំងឺ ១៦២ ១៨២នាក់ កំពុងសម្រាកព្យាបាល។
ហ្វីលីពីន មានអ្នកឆ្លងថ្មី ១ ១៨៤នាក់ និងករណីស្លាប់ថ្មី៥៣នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ៥៥៣ ៤២៤នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៥១២ ០៣៣នាក់ និងអ្នកជំងឺចំនួន ២៩ ៨១៤នាក់ កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៧៨៦នាក់។

ម៉ាឡេស៊ី មានអ្នកឆ្លងថ្មី ២ ៩៩៨នាក់ និងករណីស្លាប់ថ្មី ២២នាក់ ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុប ២៧២ ១៦៣នាក់ និងស្លាប់ ១ ០០៥នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ២២៩ ៧៦២នាក់ និងអ្នកជំងឺ៤១ ៣៩៦នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ២៣១នាក់។

មីយ៉ាន់ម៉ា (ភូមា) មានអ្នកឆ្លងថ្មី ៣១នាក់ តែមិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ១៤១ ៦៩០នាក់ និងស្លាប់ ៣ ១៩២នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ១៣០ ៩៤៤នាក់ និងអ្នកជំងឺចំនួន ៧ ៥៥៤នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល។

សិង្ហបុរី មានអ្នកឆ្លងថ្មី ១១នាក់ តែមិនមានករណីស្លាប់ថ្មីដែរ។ ប្រទេសនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ៥៩ ៨២១នាក់ និងស្លាប់២៩នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៥៩ ៦៧៦នាក់ និងអ្នកជំងឺចំនួន១១៦នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ម្នាក់។

ថៃមានអ្នកឆ្លងថ្មី ១៧៥នាក់ តែមិនមានករណីស្លាប់ថ្មី  ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ២៤ ៩៦១នាក់ និងស្លាប់ ៨២នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ២៣ ៦៩៧នាក់ និងអ្នកជំងឺ ១ ១៨២នាក់ កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ម្នាក់។

វៀតណាម មានអ្នកឆ្លងថ្មី១៨នាក់ តែមិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ២ ៣២៩នាក់ និងស្លាប់៣៥នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ១ ៥៧៤នាក់ និងអ្នកជំងឺ ៧២០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

កម្ពុជា មានអ្នកឆ្លងថ្មី៤នាក់ មិនមានករណីស្លាប់ ហើយកម្ពុជាមានអ្នកឆ្លងកូវីដសរុប ៤៨៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៤៧០នាក់ និងអ្នកជំងឺចំនួន១៣នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ។

ប្រ៊ុយណេ មានអ្នកឆ្លង​ឆ្លងថ្មីម្នាក់ តែមិនមានករណីស្លាប់ថ្មី ហើយ​យប្រទេសនេះមានអ្នកឆ្លងសរុប ១៨៥នាក់ ស្លាប់៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកព្យាបាលជាសះស្បើយ ១៧៨នាក់ និងអ្នកជំងឺ៤នាក់ កំពុងសម្រាកព្យាបាល។

ឡាវមិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់ ហើយប្រទេសនេះមានអ្នកឆ្លង សរុប៤៥នាក់ ប៉ុន្ដែមានអ្នកព្យាបាលជាសះស្បើយ ៤១នាក់ និងអ្នកជំងឺចំនួន៤នាក់កំពុងសម្រាកព្យាបាល៕