ក្រុម Juventus បានបរាជ័យនៅវគ្គ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champion League ជើងទី ១ ដោយក្រុមយក្សរបស់ប្រទេសព័រទុយហ្គាល់់ FC Porto ក្នុងលទ្ធផល ២-១៕ ការប្រកួតប្រព្រឹត្តឡើងមិនទាន់បាន ២នាទីផង ក្រុមម្ចាស់ផ្ទះបានដាក់មួយគ្រាប់នាំមុខមុន ដោយកីឡាករ Taremi៕

លុះឈានដល់វគ្គទី២ លេងបានតែមួយនាទី ពោលគឺនៅនាទី ៤៦ Porto  បានស៊ុតមួយគ្រាប់ទៀតដោយកីឡាករ Marega៕ ការប្រកួតអូសបន្លាយរហូតដល់នាទីទី ៨២ ទើបកីឡាករ Chiesa ស៊ុតបានមួយគ្រាប់អោយក្រុមភ្ញៀវសេះបង្កង់ Juventus វិញ៕

ការប្រកួតជើងទី ២ និងធ្វើឡើងនៅទឹកដីរបស់ Juventus វិញម្តង នៅថ្ងៃទី ១០ ខែមីនា៕

ប្រភព:  KBN Komsan