បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា ឬហៅកាត់ «កូវីដ-១៩» មានចំនួនជាង៣០ម៉ឺននាក់ និងមានអ្នកស្លាប់ជាង៩ពាន់នាក់​។​

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានករណីឆ្លងថ្មី នៃកូវីដ-១៩​ នៅទូទាំងពិភពលោក ​​សរុប ៣៤១ ៩៥៥នាក់ និងករណីស្លាប់ថ្មី  ៩ ៧២៦នាក់។​ ប៉ុន្ដែ​​បើគិតចាប់តាំងពីការផ្ទុះឡើង នៃរោគរាតត្បាតកូវីដ-១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ១១០ ០២០ ៧១៨នាក់ ស្លាប់ ២៤២៨ ២៦៣នាក់ អ្នកជាសះស្បើយពីជំងឺនេះ ៨៤ ៨៣៣ ៥០២នាក់ និងអ្នកកំពុងសម្រាកព្យាបាល ២២ ៧៥៨ ៨៥៣នាក់  ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩៧​ ២២៨នាក់។​

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសរងគ្រោះ ដោយសារកូវីដ-១៩ខ្លាំងជាងគេបំផុត នៅលើពិភពលោក។ ​ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើទឹកដីសហរដ្ឋអាមេរិក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៦៣ ២៤៣នាក់ និងករណីស្លាប់ថ្មី ចំនួន ១ ៧៣៧នាក់។ ប៉ុន្ដែបើគិតត្រឹម​វេលាខាងលើនេះ ​សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ២៨ ៣៨១ ០៦៥នាក់ ស្លាប់ ៤៩៩ ៩៤១នាក់ អ្នកព្យាបាលជាសះស្បើយ ១៨ ៤៧៧ ២៨៨នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៩ ៤០៣ ៨៣៥នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១៨ ៧១៦នាក់។

ដោយឡែក​ប្រទេស ដែលមានអ្នកឆ្លងកូវីដច្រើនជាងគេ បន្ទាប់ពីអាមេរិក រួមមាន ឥណ្ឌា (ឆ្លងជិត​១១លាននាក់), ប្រេស៊ីល (ឆ្លងជិត​១០លាននាក់), រុស្ស៊ី (ឆ្លងជាង៤លាននាក់), អង់គ្លេស(ឆ្លងជាង៤លាននានក់)…ជាដើម៕