១. ធ្វេីអោយប៉ះពាល់ដល់បេះដូង : យោងតាមការសិក្សាដែលបានចុះផ្សាយនៅJAMAបានឲ្យដឹងថាអ្នកដែលមិនទទួលទានអាហារពេលព្រឹកអាចប្រឈមមុខនឹងហានិភ័យនៃការគាំងបេះដូងច្រេីនជាងអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំរហូតទៅដល់២៧%។អ្នកដែលមិនទទួលទានអាហារពេលព្រឹកក៏ងាយប្រឈមមុខទៅនឹងជំងឺលេីសឈាមដែលជាហេតុនាំអោយមានការកកស្ទះសរសៃឈាម៕

២. ប្រឈមមុខទៅនឹងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ : សាលាសុខភាពសារធារណៈនៃសកលវិទ្យាល័យ Harvard បានធ្វេីការសិក្សាផ្តោតសំខាន់ទៅលេីការជាប់ទាក់ទងទៅនឹងទម្លាប់នៃការបរិភោគនិងសុខភាពបានធ្វេីការបង្ហាញថាស្រ្តីដែលមានទម្លាប់មិនទទួលទានអាហារពេលព្រឹកគឺមានហានិភ័យខ្ពស់ក្នុងការវិត្តន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២បេីប្រៀបទៅនឹងស្រ្តីដែលទទួលទានអាហារពេលព្រឹកជាប្រចាំ៕

៣. ធ្វេីឲ្យឡេីងទម្ងន់ : យោងតាមការសិក្សាដែលទាក់ទងទៅនឹងផលប៉ះពាល់នៃការមិនទទួលទានអាហារពេលព្រឹកបានបញ្ចាក់ថាការមិនទទួលទានអាហារពេលព្រឹកអាចធ្វេីអោយចំណង់អាហារដែលមានជាតិខ្លាញ់និងជាតិស្ករកេីនឡេីង៕ ហេីយម៉្យាងវិញទៀតនៅពេលដែលមិនទទួលទានអាហារពេលព្រឹកនោះចំណង់អាហារនឹងកេីនឡេីងកាន់តែខ្លាំងហេីយនៅពេលនោះអ្នកនឹងបរិភោគអាហារកាន់តែច្រេីន៕ ហេតុនេះហេីយការមិនទទួលទានអាហារពេលព្រឹកជាប្រចាំអាចបណ្តាល់អោយឡេីងទម្ងន់៕
៤. ផលប៉ះពាល់ទៅលេីថាមពលនិងអារម្មណ៍ : យោងតាមការសិក្សានៃទិនានុប្បវត្តិដែលមានឈ្មោះថាឥរិយាបថសរីរវិទ្យាក្នុងឆ្នាំ១៩៩៩បានបញ្ចាក់ថាការមិនទទួលទានអាហារពេលព្រឹកនាំអោយមានការជះឥទ្ធិពលទៅលេីអារម្មណ៍និងថាមពលជាខ្លាំង៕ វាធ្វេីអោយការចងចាំចុះខ្សោយនិងឆាប់អស់កម្លាំង៕
៥. ហានិភ័យនៃជំងឺមហារីក : ការរំលងអាហារពេលព្រឹកអាចធ្វេីអោយអ្នកទទួលទានអាហារដែលខូចសុខភាពកាន់តែច្រេីនដែលអាចបណ្តាល់អោយមានការឡេីងទម្ងន់យោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថាអ្នកដែលឡេីងទម្ងន់ហួសប្រមាណងាយនឹងប្រឈមមុខទៅនឹងហានិភ័យនៃជំងឺមហារីក៕
៦. ធ្វេីអោយប៉ះពាល់ដល់ការដំណេីរការនៃខួរក្បាល : ការចាប់ផ្តេីមថ្ងៃថ្មីមួយទៀតជាមួយអាហារពេលព្រឹកអាចជួយបង្កេីននូវមុខងារនៃប្រព័ន្ធខួរក្បាល៕ ការស្រាវជ្រាវបានបញ្ចាក់ថាអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំក៏អាចជួយអោយភ្នែកដំណេីរការបានល្អផងដែរ៕
៧. អាចបណ្តាលអោយឈឹក្បាល : ការមិនទទួលទានអាហារទៀងទាត់គឺអាចបណ្តាល់អោយមានការធ្លាក់ចុះយ៉ាងខ្លាំងនៃកម្រិតជាតិស្ករ។ដែលជាហេតុនាំអោយមានការបញ្ចេញអ័រម៉ូនដេីម្បីសងទៅដល់កម្រិតជាតិស្ករដែលត្រូវបានបាត់បង់៕ ម៉្យាងវិញទៀតវាក៏បង្កេីននូវកម្រិតនៃសម្ពាធឈាមដែលអាចបង្កអោយឈឺក្បាល៕
៨. បណ្តាលអោយជ្រុះសក់ : ការទទួលទានអាហារដែលមានកម្រិតប្រូតេអុីនទាបជាមូលហេតុដែលអាចប៉ះពាល់ទៅដល់កម្រិតនៃKeratinដែលអាចប៉ះពាល់ទៅដល់ការលូតលាស់នៃគល់សក់និងបណ្តាលអោយជ្រុះសក់៕ ហេីយអាហារពេលព្រឹកដែលត្រូវបានគិតថាជាអាហារដែលមិនចាំបាច់នោះគឺមានតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រុញទៅដល់ការលូតលាស់នៃឫសសក់៕
៩. អាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ : វាប្រៀបបានទៅនឹងរថយន្តមួយដែរ។បេីគ្មានសាំុងរថយន្តនោះក៏មិនអាចដំណេីរការបានដែរ៕ មនុស្សក៏ត្រូវការអាហារពេលព្រឹកដេីម្បីជួយអោយប្រព័ន្ធរំលាយអាហារចាប់ផ្តេីមធ្វេីការ។យោងតាមការស្រាវជ្រាវជាច្រេីនដែលទាក់ទងទៅនឹងសារៈសំខាន់នៃការទទួលទានអាហារពេលព្រឹកបានបង្ហាញថាអ្នកដែលទទួលទានអាហារពេលព្រឹកជាប្រចាំនឹងមានកម្រិតនៃការរំលាយអាហារខ្ពស់ជាងអ្នកដែលមិនទទួលទានអាហារពេលព្រឹក៕