ប្រទេសអាល្លឺម៉ង់ ចង់អោយអឺរ៉ុប និងសហរដ្ឋអាមេរិក ពង្រឹងចំណងទាក់ទងជាមិត្តភាព អន្តរអាត្លង់ទិក ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីលុបចោលពន្ធឧស្សាហកម្ម ដែលជាកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងការបង្កើនសម្ពាធលើប្រទេសចិន និងប្រព័ន្ធពាណិជ្ជកម្មបញ្ចេញកាបូនរួមគ្នា ដើម្បីការពារអាកាសធាតុ។

លោក Peter Beyer អ្នកសម្របសម្រួលអន្តរអាត្លង់ទិក របស់រដ្ឋាភិបាលអធិការបតី លោកស្រី Angela Merkel បាននិយាយក្នុងបទសម្ភាសន៍ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទថាប្រទេសអាល្លឺម៉ង់ និងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Joe Biden មានគោលបំណងសម្រាប់របៀបវារៈប្រកបដោយមហិច្ឆិតា ដោយផ្តោតលើតម្លៃរួម និង ផលប្រយោជន៍រួមគ្នា។

បន្ទាប់ពីឆ្នាំដ៏លំបាក ក្រោមការដឹកនាំរបស់ លោក ដូ ណាល់ត្រាំ ប្រទេសអាឡឺម៉ង់ និងអឺរ៉ុប ឥឡូវនេះមានឱកាសជាប្រវត្តិសាស្ត្រ សំរាប់ដង្ហើមជីវិតថ្មី ទៅក្នុងភាពជាដៃគូអន្តរអាត្លង់ទិក និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

លោក Joe Biden នឹងរៀបចំព្រឹត្តិការណ៍ដំបូងរបស់លោក ជាមួយមេដឹកនាំដទៃទៀត មកពីក្រុមនៃប្រទេស G7 រួមទាំងលោកស្រី មឺរកែល ដែលកិច្ចប្រជុំជាក់ស្តែងនៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការឆ្លងរាលដាលនៃជំងឺកូវិត-19 សេដ្ឋកិច្ចពិភពលោក និងទំនាក់ទំនងប្រទេសចិន។ ជំហានដំបូង អាចជាកិច្ចព្រមព្រៀងមួយ ដែលនឹងឃើញ សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក លុបចោលពន្ធទាំងអស់ លើទំនិញឧស្សាហកម្ម។ ការរីកចម្រើនអាចត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស ។

វិស័យមានភាពចម្រូងចម្រាស ដូចជាកសិកម្ម និងត្រូវតែពិភាក្សាជាជំហានទី ២ ។ លោក Beyer អ្នកសម្របសម្រួលរបស់អធិកាបតីអាល្លឺម៉ង់ បាននិយាយថាប្រទេសអាឡឺម៉ង់ ចាត់ទុកការការពារអាកាសធាតុ ជាវិស័យគោលនយោបាយមួយផ្សេងទៀត ដែលមានសក្តានុពលធំ ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក នៅពេលដែលភាគីទាំងពីរ កំពុងដើរក្នុងទិសដៅតែមួយជាថ្មីម្តងទៀត។

ការសម្រេចចិត្តរបស់លោកចូ បៃដិន ឱ្យសហរដ្ឋអាមេរិក វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលលោក ដូ ណាល់ត្រាំ បោះបង់ចោលបានបញ្ជូនសញ្ញាយ៉ាងសំខាន់។