ក្រុម Inter Milan បានយកយកឈ្នះក្រុម Lazio ក្នុងលទ្ធផល ៣-១ កាលពីយប់មិញ៕ ដោយ Lukaku រកបានពីរគ្រាប់មុននៅនាទី ២២ និង ៤៥៕ បន្ទាប់មកឈានដល់នាទីទី ៦១ កីឡាករ Milinkovic-Savic រកបានមួយគ្រាប់វិញអោយក្រុមភ្ញៀវ Lazio ក្រោយមកបាន ៣នាទី ពោលគឺនៅនាទី ៦៤ Matinez ស៊ុតគ្រាប់ទី ៣ ជួយអោយ Inter Milan ទទួលបាន៣ពិន្ទុយ៉ាងមានសារៈសំខាន់ និងឡើងមកឈរលេខ១ នៃលីគកំពូលអុីតាលី(Serie A) ដោយមាន ៥០ពិន្ទុតាមពីក្រោយដោយក្រុមលេខ២ ​AC Mlan មាន ៤៩ពិន្ទុ៕

អ្វីដែលកាន់តែពិសេសទៀតនោះគឹខ្សែប្រយុទ្ធ Lukaku រកបានគ្រាប់ទី ៣០០ របស់ខ្លួនក្នុងអាជីពបាល់ទាត់៕

Inter Milan: ៥៦គ្រាប់

Man Utd: ៤២គ្រាប់

Everton: ៨៧គ្រាប់

West Brom: ១៧គ្រាប់

Anderlecht: ៤១គ្រាប់

ក្រុមជម្រើសជាតិប៊ែលហ្សិក: ៥៧គ្រាប់

ប្រភព: Bleacher Report Football