ក្រុម Leicester City បានបើកទ្វារកីឡាដ្ឋាន King Power របស់ខ្លួនទទួលស្វាគមន៍ក្រុម Liverpool៕ នៅក្នុងវគ្គទី១  នៃការប្រកួតនេះ មានការស៊ុតគ្នាទៅវិញទៅមកគ្នាយ៉ាងច្រើន ក៏ប៉ុន្តែមិនមានកក្រុមណាអាចទម្លុះសំណាញ់ទីបានទេ៕ ឈានដល់វគ្គទី ២ កីឡាករ Mohamed Salah រកបានមួយគ្រាប់អោយ Liverpool នាំមុខមុន នៅនាទីទី ៦៧ គ្រាន់តែត្រូវក្រុមភ្ញៀវនាំមុខមុនភ្លៀម ក្រុម Leicester City បានបង្ហាទម្រង់លេងយ៉ាងល្អដោយរកបាន ៣គ្រាប់ ត្រឹមរយៈពេល ១០នាទីប៉ុណ្ណោះ៕ ពោលគឺ Maddison រកបាននៅនាទី ៧៨ បន្ទាប់មក Vardy ស៊ុតចូលនៅនាទី ៨១ និងនៅនាទី ៨៥ កីឡាករ Barnes រកបានមួយគ្រាប់ទៀត៕

ជ័យជំនះ ៣-១ លើក្រុម Liverpool នេះវាជួយអោយ Leicester City ហក់ឡើងមកឈរលេខ២ដោយមាន ៤៦ពិន្ទុ តាមពីក្រោយក្រុមលេខមួយ Manchester City ៧ពិន្ទុ៕