កណ្តាល ៖ បន្ទាប់ពីជំងឺកូវីដ១៩ត្រូវបានកាត់បន្ថយក្រោមការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់ចំនួន១០០លានរៀល ដល់អតិថិជនរបស់ខ្លួនដែលមានឈ្មោះ ឈួន ពិសាល ភេទស្រី អាយុ២៧ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅភូមិកោះតេជោ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅចំពោះមុខក្រុមការងារជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់កន្លែងស្នាក់នៅដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ អ្នកនាង ឈួន ពិសាល បានរៀបរាប់ប្រាប់ទាំងក្ដុកក្ដួល លាយនឹងអារម្មណ៍សប្បាយរីករាយឱ្យដឹងថា បច្ចុប្បន្នសម្រាប់ជីវភាពគ្រួសារគឺមានភាពខ្សត់ខ្សោយខ្លាំងបំផុត ព្រោះគ្មានមុខរបរអ្វីដែលអាចរកចំណូលបានក្រៅតែពីប្ដីធ្វើការងារជាជាងសំណង់តែប៉ុណ្ណោះ សូម្បីតែផ្ទះផ្ទាល់ខ្លួនក៏គ្មាន ហើយមានកូនចំនួន៣នាក់នៅក្នុងបន្ទុកទៀត។

អ្នកនាងបានបន្តថា ជាការជួយរកចំណូលបន្ថែមសម្រាប់ដោះស្រាយជីវភាពគ្រួសារ ជារឿយៗអ្នកនាងតែងទៅស៊ីឈ្នួលដកស្មៅនៅចំការអ្នកភូមិដែលស្ថិតនៅក្បែរផ្ទះ។ ដោយឡែ ស្រាប់តែកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាកពីការរៀបចំផ្ទះសម្បែង អ្នកនាងក៏បានទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវចំនួនមួយកំប៉ុងពីអ្នកលក់នៅទល់មុខផ្ទះទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះអ្នកនាងពិតជារីករាយ និងរំភើបយ៉ាងខ្លាំង ហើយក៏ស្រែកហៅអ្នកជិតខាងឱ្យជួយមើល និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។

អ្នកនាងបានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន១០០លានរៀលនេះ នឹងយកទៅសាងសង់ផ្ទះសម្រាប់រស់នៅ និងបង្កើតមុខរបរសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយយកមួយចំនួនទៀតសម្រាប់ព្យាបាលជំងឺប្ដី និងទុកផ្គត់ផ្គង់ការសិក្សារបស់កូនទាំង៣នាក់។

សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២១នេះ ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ១០០លានរៀលកើនឡើងដល់ ១៥០ រង្វាន់, បន្ថែមទឹកប្រាក់ចំនួន ១០ លានរៀល ចំនួន១៥០ រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១៥០ រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១៥០ រង្វាន់, ទូរស័ព្ទ OPPO ១៥០រង្វាន់ និងទឹកប្រាក់១លានរៀលរហូតដល់១០០០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុងៗ រាប់លានកំប៉ុងដោយគ្មានការកំណត់នោះទេ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕