ខេត្តកំពង់ចា៖​ នារីដែលលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានស្គាល់គេស្រាវជ្រាវរកឃើញអត្តសញ្ញាណហើយ ខណៈសាកសពរបស់នាងនៅពុំទាន់រកឃើញនៅឡើយ ដោយគិតត្រឹមថ្ងៃទី០៨​ខែកុម្ភៈ ឆ្នាំ២០២១នេះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាងឈ្មោះ សារុន ធារ៉ា អាយុ២១ឆ្នាំ មានប្តីឈ្មោះ សុខ ផនហុក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួលជុលរថយន្ត មានកូនប្រុសម្នាក់ អាយុ០៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ចំពោះមូលហេតុដែលនារីខាងលើ គិតខ្លីឈានទៅលោតទឹកសម្លាប់ខ្លួន នោះត្រូវបានសមត្ថកិច្ចប្រាប់ថា៖ មានវិបត្តិក្នុងគ្រួសារ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០.ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២១ មាននារីស្រស់ស្អាតមិនស្គាល់អត្តសញ្ញាណម្នាក់ បានហៅម៉ូតូឌុប ជិៈមកលើស្ពានគីហ្សូណា ហើយឱ្យម៉ូតូឈប់នាងក៍ ដោះស្បែកជើងពណ៌ខ្មៅ១គូ និងអាវពណ៌សចំនួន ទុកក្បែរបង្កាន់ដៃស្ពាន រួចក៍លោតទឹកសម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា លិចបាត់ស្រមោលតែម្ដងទៅ រហូតមកដល់ល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាកសពនៅពុំទាន់អណ្ដែតនៅឡើយទេ ៕