អតីតអ្នកចាំទីក្រុម SCG Muangthong united រូបនេះបានផ្លាស់ទៅលីគកំពូលជប៉ុន (J League) ដោយលេងអោយក្រុម Cerezo Osaka៕ អ្នកចាំទី Dang Van Lam បង្ហាញខ្លួនបាន ៤២ប្រកួតផងដែរ នៅលីគកំពូលប្រទេសថៃ៕ កាលពីឆ្នាំ ២០១៩ អ្នកចាំទីកូនកាត់វៀតណាម-រុស្សីនេះបានចុះកុងត្រារយៈពេល ៣ឆ្នាំ ជាមួយក្លឹបយក្សនៅលីគកំពូលថៃ ដោយ Dang Van Lam បានដើរតួរយ៉ាងសំខាន់ក្នុងក្រុម Muangthong united៕

Dang Van Lam មិនមែនជាកីឡារវៀតណាមទីមួយនោះទេដែលទៅលេងនៅលីគកំពូលជប៉ុន ពោលក៏ធ្លាប់មានកីឡាករ Le Cong Vinh, Nguyen Cong Phuong និង​Nguyen Tuan Anh៕