ក្នុងរាត្រីនេះក្រុមបិសាចក្រហម Manchester United និងត្រូវទៅសួរសុខទុក្ខក្រុមកាំភ្លើងធំ Arsenal នៅកីឡាដ្ឋាន Emirates៕ ក្នងរដូវកាលនេះក្រុមលោក Ole ធ្វើបានល្អជាងក្រុមលោក Arteta ដោយកំពុងឈរនៅលេខ ២ មាន ៤០ពិន្ទុ ចំណែក Arsenal ឈរលេខ ៩មានតែ ៣០ពិន្ទុប៉ុណ្ណោះ៕

បើនិយាយពីប្រាំប្រកួតចុងក្រោយនៅ Premier League ក្រុម Manchester united ទាន់ស្គាល់ពាក្យថាឈ្នះ Arsenal នោះទេ ដោយ ចាញ់៣ប្រកួត និងស្មើ២ប្រកួត៕ ដោយការឈ្នះចុងក្រោយរបស់ Man Utd លើក្រុម Arsenal នៅថ្ងៃ ២៩ ខែមាសា ឆ្នាំ ២០១៨៕

ជំនួបចុងក្រោយរបង្អស់ក្រុម Arsenal បានយកឈ្នះនៅកីឡាដ្ឋាន Old Trafford ក្នុងលិទ្ធផល ១-០៕ ដោយក្នុងរាត្រីក្រុមកាំភ្លើងធំប្រហែលជាអវត្តមានកីឡាករសំខាន់ម្នាក់គឺ Aubameyang៕