ក្លឹប Wolves នៅតែចង់បានកីឡាករ Maitland-Niles បើទោះបីត្រូវក្រុម Arsenal ធ្លាប់បដិសេធម្តងរួចមកហើយ ដោយកាលនោះក្រុមកញ្ជ្រោង Wolves បានដាក់តម្លៃ ១៥លានផោន៕យោងទៅតាមសារព័ត៌មាន The Mirror បានចុះផ្សាយថា កីឡាករវ័យ ២៣ឆ្នាំអាចលេងបានទាំងតបន់ការពារ និងបម្រើនេះជាហេតុផលដែលលោកគ្រូ Nuno Espirito ចង់នាំយកគេទៅចូលរួមក្នុងខែមករានេះ ៕ ក្រៅពីក្រុម Wolves ក៏នៅមានក្រុមយក្សអេស៉្បាញមួយទៀតគឺ AT Madrid ផងដែរដែលចង់បានរូបគេ ដោយហេតុថាខ្សែការពារស្តាំរបស់ AT Madrid កីឡាករ Kieran Trippier ត្រូវជាប់ពិន័យ ១០សប្តាហ៍៕

ទោះបីជា Maitland-Niles មិនចាកចេញក្នុងខែមករានេះ ក៏រូបគេអាចនឹងចេញនៅពេលបញ្ចប់រដូវកាលផងដែរ ព្រោះមិនសូវបានបង្ហាញខ្លួនញឹកញាប់នោះទេ ក្រោមការដឹកនាំបស់លោក Mikel Arteta៕ ជាពិសេសការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុបជិត(EURO) កីឡាករទាំងអស់ត្រូវទទួលបានឱកាសលេងអោយបានច្រើន ដើម្បីអាចមានឈ្មោះក្នុងបញ្ជី ២៣នាក់ ក្នុងក្រុមជម្រើសជាតិ៕

ប្រភព: Sports Mole