ភ្នំពេញ ៖ កំពូលតារាចម្រៀង កញ្ញា មាស សុខសោភា ដែលត្រូវបានមហាជនភាគច្រើននិយមគាំទ្រជាមួនឹងទេព្យកោសល្យសំឡេងដ៏ផ្អែមស្រទន់របស់នាង ហាក់ធ្វើឲ្យប្រជាប្រិយភាពរបស់នាងមិនមានថមថយសោះតាំងពីពេលដែលនាងបានចូលក្នុងពិភពសិល្បៈលើកដំបូង រហូតមកទល់នឹងពេលបច្ចុប្បន្ន។


ជាការពិតណាស់ក្រៅពីការមមាញឹកជាមួយនឹងវិស័យសិល្បៈចម្រៀងយ៉ាងណាក្ដី ប៉ុន្តែ មាស សុខសោភា តែងតែឆ្លៀតយកពេលទំនេរចូលរួមនៅក្នុងកិច្ចការសង្គម ក៏ដូចជាកិច្ចការមនុស្សធម៌ជាដើម ជាពិសេសគឺកិច្ចការការពារ និងដាំដើមឈើ ដោយគេហាក់សង្កេតឃើញថានាងគឺជាសិល្បៈការិនីដែលសកម្មជាមួយនឹងសកម្មភាពដាំដើមឈើផងដែរ។


ជាក់ស្តែង នៅក្នុងថ្ងៃនៃពិធីបុណ្យមាឃបូជានេះដែរ គេក៏សង្កេតឃើញ កញ្ញា មាស សុខសោភា រួមជាមួយនឹងសង្សារ បានបង្ហោះរូបភាពមួយស្ថិតនៅក្នុងហាងរបស់នាងផ្ទាល់តែម្ដងនិងបាននិមន្តព្រះសង្ឃមួយអង្គមកធ្វើកិច្ចប្រោះព្រំយកជ័យមង្គើល ខណៈដែលគេសង្កេតឃើញថានាងកាន់តែមានភាពរីកចម្រើនកាន់តែខ្លាំងឡើងជាមួយមុខជំនួញរបស់ខ្លួន៕