ផ្លែផាសិន មានអត្ថប្រយោជន៍ទប់ស្កាត់ការរីកលូតលាស់មហារីក បង្កើនថាមពលរំលាយអាហារ បង្កើនមុខងារប្រព័ន្ធភាពស៊ាំ ជំនួយភ្នែក ជំនួយសុខភាពស្បែក និងធ្វើឱ្យគេងលក់ស្រួល។ បន្ថែមពីនេះ ផ្លែផាសិនមានសារធាតុចិញ្ចឹម សារធាតុរ៉ែ និងវីតាមីនដូចជាវិតាមីនA, C ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ទង់ដែង និងប្រូតេអ៊ីនជាច្រើនទៀត។ ហើយវីតាមីនC ដែលមានក្នុងផ្លែផាសិន ជួយរំញោចសកម្មភាពនៃកោសិកាឈាមស និងប្រព័ន្ធភាពស៊ាំផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ វាជួយការពារអ្នកពីជំងឺទូទៅផ្សេងៗ និងជំងឺធ្ងន់ធ្ងរបាន។ ដូច្នេះ អ្នកគួរញ៉ាំផ្លែផាសិនមួយផ្លែជាប្រចាំថ្ងៃ ព្រោះវាអាចផ្ដល់វីតាមីនប្រហែល៣០មីលីក្រាមនៃវីតាមីនC ទៅក្នុងខ្លួនរបស់អ្នក៕