មានផ្លែឈើជាច្រើនប្រភេទដែលបានផ្ដល់អត្ថប្រយោជន៍ទាំងសុខភាព និងសម្រស់របស់យើង ប៉ុន្ដែពេលខ្លះយើងមិនបានដឹងទេថា ផ្លែឈើមួយណាដែលអាចកែច្នៃយកមកថែសម្រស់របស់យើងនោះទេ។ ពេលនេះយើងនឹងណែនាំវិធីសាស្រ្ដមួយដ៏ងាយស្រួលសម្រាប់ថែរក្សាសម្រស់មុនពេលចូលគេងជាមួយនឹងមើមប៉ិកួៈ។

ជាដំបូងគ្រាន់តែយក ប៉ិកួៈមួយមើមមកចិតសំបក រួចហាន់ជាចំណិតតូចៗ មកក្រឡុក ឬកិនឱ្យម៉ដ្ឋ បន្ទាប់មកយកល្បាយនោះច្របាច់យកទឹកចេញ ដើម្បីយកសាច់ប៉ុកួៈមកបិទលើផ្ទៃមុខរបស់អ្នក។ វិធីសាស្រ្ដនេះ ងាយស្រួលធ្វើណាស់ ថែមទាំងចំណាយលុយតិចទៀតផង មិនតែប៉ុណ្ណោះ ក៏មានប្រសិទ្ធភាពក្នុងការថែរក្សាសំណើមលើស្បែកមុខបានល្អ ព្រោះប៉ិកួៈសម្បូរសារធាតុទឹកច្រើន។ អ្នកអាចអនុវត្តយ៉ាងតិចមួយសប្ដាហ៍៣ដង ដើម្បីថែរក្សាសម្រស់ និងធ្វើឱ្យផ្ទៃមុខស្រស់ថ្លា។ ប្រសិនបើអ្នកមិនចង់យកប៉ិកួៈទៅកិន ឬក្រឡុក អ្នកអាចចិតឱ្យស្ដើងៗហើយយកមកបិទលើផ្ទៃមុខ រួចទុករក្សាពេល១៥ទៅ២០នាទីបានដូចគ្នា៕