ដើម្បីធ្វើឱ្យស្បែកសស្អាត ភ្លឺថ្លាយើងអាចធ្វើការប្រើប្រាស់នូវវិធីសាស្រ្ដបែបធម្មជាតិៗ ដូចជាការសាកល្បងប្រើទឹកអង្ករធម្មជាតិ ឬអង្ករសម្រូបជាដើមព្រោះនៅក្នុងទឹកអង្ករមានសមាសធាតុ២ដែលជួយឱ្យអ្នកមានស្បែកកភ្លឺថ្លា។

១. គុណសម្បត្តិនៃទឹកអង្ករ
យោងតាមការស្រាវជ្រាវ បានឱ្យដឹងថា ទឹកអង្ករមានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក ដែលជួយដល់ការព្យាបាលស្បែកដែលងាយរងគ្រោះ។ ទឹកអង្ករក៏ផ្ដល់នូវវីតាមីន A កាល់ស្យូម និងសមាសធាតុជាក់លាក់ចំនួន៣ ដែលមាននៅក្នុងគ្រាប់ស្រូវហើយត្រូវបានបង្ហាញថា អាចទប់ស្កាត់ភាពចាស់ជាងវ័យបានទៀតផង។ ម៉្យាងទៀត ទឹកអង្ករក៏អាចជួយសម្អាតនិងធ្វើឱ្យកោសកាស្បែកដែលស្ងួត ឱ្យឆាប់មានសំណើមឡើងវិញ។ អាចជួយសម្អាតរន្ធញើស និងការពារបាក់តេរីដែលនង្កឱ្យកើតមុន និងជួយធ្វើឱ្យស្បែកសម៉ត់ ភ្លឺទន់រលោង និងក្មេងជាងវ័យ។

២. វិធីធ្វើគ្រឿងផ្សំ និងរបៀបប្រើ
ដំបូងអ្នកត្រូវមានអង្ករធម្មតា ហើយលាងយកទឹកអង្ករនោះ។ បន្ទាប់មក សូមយកទឹកទឹកអង្ករលាបលើមុខ និងម៉ាស្សាថ្នមៗ លើស្បែករួចទុកចោលរយៈពេល១ទៅ២នាទី ហើយយើងអាចលាងសម្អាតជាមួយទឹកក្ដៅឧណ្ឌៗបាន៕