ក្នងជំនួបទីក្រុង Milan (Milan Derby) កាលពីយមិញ មានការប៉ះទង្គិចគ្នារវាងកីឡាករ Lukaku និង Zlatan នៃការប្រកួតពានរង្វាន់ Coppa Italia៕ជិតចប់វគ្គទីមួយទៅហើយ កីឡាករទាំងពីរបានដើរទៅជិតគ្នា រួចមកក៏មានការប៉ះទង្គិចពាក្យសំដីគ្នា ដោយកីឡាករសញ្ជាតិប៊ែលហ្សិក Lukaku បាននិយាយថា”f*** you and your wife, you little b****’​៕  មិត្តរួមក្រុម Inter Milan កីឡាករ Barella ព្យាមយាមឃាត់ Lukaku ជាខ្លាំង ចំណែកឯកីឡាករ Tomori វិញដែលទើបតែផ្លាស់ពីក្រុមតោខៀវ Chelsea ទៅនោះ ក៏បានព្យាយាមឃាត់ Zlatan ផងដែរ៕ បន្ទាប់ពីស្ថានភាពស្ងំស្ងាត់ លោកអជ្ញាកណ្តាល ក៏សម្រេចចិត្តអោយកាតលឿងម្នាក់មួយ ទៅដល់កីឡាករទាំងពីរ៕ នៅនាទី ៥៨ លោក ព្រះ Zlatan បានប៉ះទង្គិចម្តងទៀតជាមួយកីឡាករ kolarov ធ្វើអោយរូបគេទទួលបានកាតលឿងទី២ ត្រូវបណ្តេញចេញ ដោយបញ្ចប់ការប្រកួត ក្រុម Inter Milan យកឈ្នះ ២-១ ទៅលើក្រុម AC milan៕

កីឡាករ Lukaku ត្រូវពិន័យមួយប្រកួតក្នងវគ្គ ៤ក្រុមចុងក្រោយជើងទីមួយ ដែលត្រូវចាប់មើលរវាងក្រុម Juventus និង Spal ក្នុងរាត្រីនេះ៕

ប្រភព: Daily Mail