ភ្នំពេញ៖ ជម្លោះតារាចម្រៀងរ៉េបខ្មែរ ដែលធ្លាប់ច្រៀងឌឺដងគ្នាតាមរយៈយូធូប ខណៈនេះតារាចម្រៀងរ៉េប នេត្រ ចាន់តារាវីត ហៅ Vid Cooler បានដាក់ពាក្យប្ដឹងតារាចម្រៀងរ៉េបដូចគ្នា គឺប្រុសឡា ម្ចាស់បទ”នារីសក់ខ្លី” ។
តារាចម្រៀងរ៉េប នេត្រ ចាន់តារាវីត ហៅ Vid Vid Cooler បានដាក់ពាក្យប្ដឹងតារាចម្រៀងរ៉េបដូចគ្នា ប្រុសឡា និង 4t5 ជាប្អូនរបស់ ប្រុសឡា ដែលបានបង្កហិង្សាមកលើខ្លួន។


ជាមួយគ្នានេះ តារាចម្រៀងរ៉េប នេត្រ ចាន់តារាវីត ហៅ Vid Vid Cooler បានបង្ហោះសារថា៖“ស្វាគមន៍លោក តារាល្បីៗ ទាំងប៉ុន្មានដួងនៅខាងក្រោមនេះ..! សូមលោកអញ្ជើញមកតុលាការ ដើម្បីដោះស្រាយរឿងនេះ ខ្ញុំរង់ចាំនៅតុលាការ ..!! មានភស្តុតាងនេះរឿង ស្អុយជាច្រើនដែលលោកត្រូវចូលខ្លួន ..!! កុំគេចវេះ ព្រោះរឿងនេះ បើមិនដោះស្រាយ គឺវាជាប់ជាមួយអស់លោកមួយជីវិត ..!!
ផ្ញើជូនទៅក្រុមហ៊ុន Smart ផងដែរ កំពុងតែមានវត្តមានតារាយូកូង បាតផ្សារ ពាល ដែលជាបុគ្គល ប្រើអំពីហឹង្សាដោយចេតនា ប្រាស់ចាកនឹងសង្គម បែបនេះនៅក្នុងក្រុមហ៊ុនរបស់ខ្លួន សូមក្រុមហ៊ុនជួយត្រួតពិនិត្យឡើងវិញផងដេីម្បីកុំប៉ះពាល់ដល់ស្ថាប័ននឹងសង្គមប្រទេសកម្ពុជាទាំងមូល ..! ចុងក្រោយ ខ្ញុំពិតជាសោកស្ដាយណាស់ ដែលពួកគាត់ជាបុគ្គលគំរូ ទៅកាន់ក្មេងជំនាន់ក្រោយ ដែលប្រព្រឹត្តអំពើហឹង្សាដែលសង្គមមិនគាំទ្រ !”៕