អតីតគ្រូបង្វឹក Spur លោក Pochettino  បានប្តេជ្ញាចិត្តថានឹងនាំយកកីឡាករវ័យ ២៤ឆ្នាំ មកទឹកដីបារាំងអោយបានក្នុងខែមករានេះ៕ យោងទៅតាមសារព័ត៌មាន Daily Mirror ក្រុម Tottenham Spur មិនមានបំណងចង់លក់ Dele Alli នោះទេ ដោយត្រឹមចង់ដាក់រូបគេខ្ចីជើងប៉ុណ្ណោះ៕ ដោយហេតុថាលោក Jose Mourinho មិនទាន់រកបានអ្នកណាមកជំនួសតំណែងនេះបាន៕  Alli មិនសូវបានបង្ហាញខ្លួននោះទេ ក្រោយការដឹកនាំលោក Jose ពោលគឺរូបគេ លេងបានតែ ៧៤នាទីប៉ុណ្ណោះ អោយក្រុម Spur នៃពានរង្វាន់លីគកំពូលអង់គ្លេសក្នុងរដូវកាលនេះ៕ លោក Pochettino ព្យាយាមយ៉ាងខ្លាំងក្នងការនាំយកអតីតកូនក្រុមរបស់លោកមករួមរស់សារជាថ្មី៕ Spurs បានបដិសេធការដេញថ្លៃចំនួន ៣លើក របស់ក្រុម PSG រួចមកហើយកាលពីដើមរដូវកាល៕

ប្រភព: Sportsmole