បន្ទាប់ពីដេញគ្រូបង្វឹក លោក Frank Lampard ពេលនេះក្រុម  Chelsea បានតែងតាំងអតីតគ្រូបង្វឹក PSG លោក Thomas Tuchel៕ក្រោយប្រកាសភ្លាមលោក Tuchel ក៏បានចូលរួមហ្វឹកហាត់លើកដំបូង ដោយត្រៀមជួបក្រុម Wolves ក្នុងយប់នេះ៕កាលពីរូបលោកធ្វើជាអ្នកចាត់ការក្រុម PSG គាត់ធ្លាប់ឈ្នះពានលីគកំពូលបារាំងពីរលើកផងដែរ ដោយអ្នកចាត់ការរូបនេះមានកំណត់ត្រាល្អ ពោលគឺ ១២៧ប្រកួតនៅក្រុម PSG គាតឈ្នះ ៩៤ប្រកួត ស្មើ ១៤ប្រកួត និង ចាញ់ត្រឹមតែ ១៩ប្រកួតប៉ុណ្ណោះ៕

ប្រភព: Chelsea Football Club