យោងទៅតាមសារព័ត៌មានរបស់បារាំង L’Equipe បានចេញផ្សាយថាក្លឹបអ្នកមាន PSG បានចាប់អារម្មណ៍ក្នុងការដោះដូរកីឡាករ Julian Draxler ជាមួយ Matteo Guendouzi៕ កីឡាករវ័យ ២១ឆ្នាំ Guendouzi កំពុងបង្ហាញទម្រង់បានយ៉ាងល្អអោយក្រុម Hertha Berlin នៃលីគអាល្លឺម៉ង់ បន្ទាប់ចាកចេញពីក្រុម Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង៕ ចំណែកកីឡាករ Draxler វិញបង្ហាញខ្លួនបានត្រឹមតែ ៣១នាទីនោះទេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Pochettino៕ ការដោះដូរគ្នានេះ អាចនឹងកើតឡើងប្រសិនបើកីឡាករសញ្ជាតិអាល្លឺម៉ង់ Draxler យល់ព្រមមកចូលរួមជាមួយក្រុមលោក Mikel Arteta ក្នុងខែមករានេះ៕

ប្រភព: Sportsmole