ភ្នំពេញ ៖ អតីតតារាចម្រៀងរូបស្រស់អ្នកនាង យ៉ាន លីនដា ក្រោយពីបញ្ចប់ចំណងជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងលោក យ៉ែម សំអូន រួចមកត្រូវបានគេដឹងថានាងបានវិលត្រឡប់ទៅរស់នៅក្នុងទឹកដីនៃប្រទេសអូស្រ្តាលីជាមួយនឹងកូនស្រីម្នាក់ ខណៈពេលដែលលោក យ៉ែម សំអូន ត្រូវបានល្បីថាមានទំនាក់ទំនងដៃគូថ្មីជាមួយនឹងភេទដូចគ្នាកាលពីប៉ុន្មានឆ្នាំមុននេះ។


ទោះបីជាមានរឿងរ៉ាវនៃការបែកបាក់គ្នាក៏ពិតមែន ក៏អ្នកនាង យ៉ាន លីនដា ហាក់ដូចជាមានការធូរស្បើយពីទុក្ខកង្វល់ទាំងអស់នោះទៅហើយ បន្ទាប់ពីការលែងលះគ្នាបញ្ចប់ទៅអស់រយៈពេលជាច្រើនឆ្នាំ ដោយគេបានសង្កេតឃើញថាអតីតតារាចម្រៀងស្រីខាងលើនេះ តែងតែបង្ហោះរូបភាពរស់នៅដោយប្រើជីវិតមួយយ៉ាងរីករាយជាមួយនឹងកូនស្រី។


អ្វីដែលកាន់តែធ្វើឲ្យអ្នកដែលធ្លាប់តែគាំទ្ររបស់អ្នកនាង យ៉ាន លីនដា មានការភ្ញាក់ផ្អើលនោះគឺរូបសម្រស់របស់នាងផ្ទាល់តែម្ដង គឺហាក់ដូចជាកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលដែលកូនស្រីរបស់នាងធំពេញរូបពេញរាងទន្ទឹមនឹងនាងទៅហើយនោះ៕