Manchester United បានបំបាក់ហង្សក្រហម Liverpool ក្នុងលិទ្ធផល ៣-២ កាលពីយប់មិញ ដោយ Mohamed Salah រកបានមួយគ្រាប់នាំមុនមុខនៅនាទី ១៨ បន្ទាប់មកបាន ៨ នាទី កីឡាករ Mason Greenwood​ ស៊ុតតាមស្មើអោយក្រុមលោក Ole៕ ចូលវគ្គទី ២ បានត្រឹមតែ ៣នាទី Marcus Rashford ស៊ុតនាំមុខអោយក្រុមបិសាចក្រហមវិញ ដោយនៅនាទី ៥៨ Mohamed Salah បានស៊ុតតាមស្មើវិញ៕ ការប្រកួតអូសបន្លាយដល់នាទី ៧៨ ទើបកីឡាករ Bruno Fernandes រកគ្រាប់បាល់ជ័យជំនះអោយក្រុម Man Utd៕

ជ័យជំនះនេះ ជួយអោយក្រុម Manchester ឡើងទៅជុំទី៥ នៅពានរង្វាន់ FA CUPដោយត្រូវជួបក្រុមញញួរយក្ស West Ham៕