កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះ ត្រូវបានផ្លាស់ចេញត្រឹមនាទី ៥៩ក្នុងជំនួប Manchester City ទល់ជាមួយក្រុម Aston Villa​ ដោយមានបញ្ហាសាច់ដុំជើង៕ គ្រូបង្វឹក Man City លោក Pep Guardiola បានប្រាប់សារព័ត៌មានថា”De Bruyne អាចនឹងសម្រាកយ៉ាងតិច ១ខែ ក៏ប៉ុន្តែក្រោយធ្វើការពិនិត្យក្រុមគ្រូពេទ្យក្លឹប Man City  បានបញ្ជាក់ថា de bruyne ត្រូវការពេល ៦សប្តាហ៍ ដើម្បីអាចត្រឡប់ចូលទីលានវិញបាន”៕

តារាឆ្នើមរបស់ក្រុម Man City រូបនេះ អាចនឹងត្រូវខកខាន យ៉ាងតិច៩ប្រកួត ក្នុងនោះត្រូវជួបជាមួយហង្សក្រហម Liverpool និង ជាពិសេសការប្រកួត UEFA Champion League វគ្គ ១៦ក្រុម ជើងទីមួយ ដែលប៉ះក្រុម Borussia Monchengladbach៕

De Bruyne អាចនឹងចូលលេងបានវិញនៅថ្ងៃទី ៦ ខែ មីនា ក្នុងជំនួបទីក្រុង Manchester  (Manchester Derby)៕

ប្រភព Goal