ភ្នំពេញ ៖ អតីតតារាសម្តែងដែលធ្លាប់មានប្រជាប្រិយភាពមួយរូប អ្នកនាង ស៊ឹម សូលិកា ដែលគ្រប់គ្នាធ្លាប់បានស្គាល់ថាជាតារាស្រីសាច់ចាំ និងរក្សាសម្រស់បានយ៉ាងស្រស់ស្អាតនោះ តែងតែបង្ហាញពីភាពផ្អែមល្ហែមរបស់ខ្លួនជាមួយនឹងស្វាមីទីពីររបស់នាងគឺលោក អេង រិទ្ធី។


បើទោះបីជាខ្លួនធ្លាប់មានជួបនឹងជីវិតលែងលះគ្នាជាមួយនឹងអតីតស្វាមីទី១ក្ដី ប៉ុន្តែ ស៊ឹម សូលិកា ហាក់នៅតែបង្ហាញពីទំនាក់ទំនងល្អជាមួយនឹងគ្រួសារថ្មីរបស់ស្វាមីទី១ ដែលមិនមានការថ្នាំងថ្នាក់ចិត្តនោះឡើយ រហូតដល់មានព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយពីសេចក្ដីថ្លៃថ្នូររបស់នាង។


អតីតតារាសម្តែង និងជាពិធីការិនីរូបនេះ តែងតែបង្ហាញពីរឿងល្អៗរបស់ខ្លួន ជាមួយនឹងលោក អេង រិទ្ធី ក៏ដូចជាឧស្សាហ៍បង្ហោះរូបភាពផ្អែមល្ហែម ភ្ជាប់ជាមួយនឹងខ្លឹមសារពាក្យពេចន៍យ៉ាងមានន័យជាមួយគ្នាដែលតារាក្មេងៗជំនាន់ក្រោយឃើញហើយសុំខ្មាសតែម្ដង។


ជាក់ស្តែងកាលពីពេលថ្មីៗនេះ ស៊ឹម សូលិកា ក៏បានបង្ហោះសារមួយថា ” ជាមិត្ត ជាបងប្រុស ជាឧត្តមស្វាមី ហើយក៏ជាបាវសាក់ សម្រាប់ខ្ញុំបញ្ចេញកំហឹងម្ដងៗដែរ ពេលខ្លះគាត់គឺជាគ្រូពេទ្យ ជាអ្នកបំរើដ៏ស្មោះត្រង់របស់ខ្ញុំ ជាពិសេសគឺយល់ចិត្តប្រពន្ធណាស់ (មិនមែនខ្លាចប្រពន្ធដូចខ្លាទេណា គឺគោរពសិទ្ធិប្រពន្ធ សូមបញ្ចាក់) អ្វីដែលប្រពន្ធធ្លាប់និយាយប្រាប់តាំងពីមុនរៀបការ រហូតមកដល់ពេលនេះ គឺគាត់មិនដែលធ្វើខុសអ្វីដែលប្រពន្ធត្រូវការ ចង់បាននោះទេ គាត់បានបំពេញបំណងប្រពន្ធគ្រប់យ៉ាង ❤️ ព្រោះគាត់ដឹងចិត្ត ដឹងពីគុណវិបត្តិប្រពន្ធយ៉ាងច្បាស់លាស់ថាប្រពន្ធចិត្តដាច់ រឹងរូសមិនងាយផ្សះផ្សារ
មិនចូលចិត្តមានគេ ត្រួតត្រា បង្គាប់ បញ្ជា
មិនទទួលយកភាពសាំរំខាន អត់របៀប “៕