ដោយឃើញក្រុម Arsenal តាមទិញកីឡាករ Houssem Aouar ថ្នាក់ដឹកនាំរបស់ក្លឹប Lyon បានយល់ព្រមលក់ ក៏ប៉ុន្តែក្រុមលោក Arteta គ្មានលិទ្ធភាពគ្រប់គ្រាប់សម្រាប់តម្លៃខ្លួនកីឡាកររូបនេះ​ ដោយក្លឹប Lyon បានដាក់ថ្លៃ ៥៣.២លានផោន៕ យោងទៅតាមសារព័ត៌មាន ESPN បានចុះផ្សាយថាស្របពេលដែលក្រុមកាំភ្លើងធំកំពុងតែចរចារ ក្នុងការបន្ទាបតម្លៃនោះ ក្លឹបយក្សអេស៉្បាញពីរគឺ Real Madrid និង Barcelona បានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករវ័យ ២២ឆ្នាំផងដែរ៕

Aouar បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ និងក្លាយជាកីឡាករនាំលេងសម្រាប់ក្រុម Lyon ដោយរកបាន ៣គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៣លើកផងដែរ ក្នុងការបង្ហាញខ្លួន ១៦ប្រកួត ជួយអោយក្រុមឈរលេខ ៣ នៃលីគកំពូលបារាំងក្នុងរដូវកាលនេះ៕កីឡាករសញ្ជាតិបារាំងរូបនេះ នៅសល់កុងត្រារហូតដល់ ២ឆ្នាំកន្លះទៀត៕

ប្រភព: Sportsmole