ខ្សែការពារកណ្តាលវ័យ ២២ឆ្នាំ ​កីឡាករ Dayot Upamecano  ត្រូវបានក្លឹបធំៗនៅតំបន់អឺរ៉ុបចាប់អារម្មណ៍ជាខ្លាំង ក្នុងរដូវកាលដោះដូរកីឡាករក្នុងខែមករានេះ៕ Manchester United និង​ Liverpool ក៏បានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាកររូបនេះផងដែរ ក៏ប៉ុន្តែក្លឹប Bayern Munich ជាអ្នកឈានមុនគេក្នុងការចុះកុងត្រានាំយកកីឡាករវ័យក្មេងនេះ៕ ថ្នាក់ដឹកនាំក្លឹបយក្ស Bayern Munich បានប្តេជ្ញាចិត្តថានឹងនាំយកកីឡាករបារាំងរូបនេះអោយបាន៕ ក្រុមណាដែលចង់បានកីឡាករ Upamecano នៅខែករានេះ ត្រូវចំណាយ ៤២លានយូរ៉ូ (ប្រមាណជា ៥០លានដុល្លារ) ជាតម្លៃទិញផ្តាច់កុងត្រា៕ ភ្នាក់ងារទិញដូរកីឡាកររបស់ Bayern Munich បានធ្វើការចរចារជាមួយថ្នាក់ដឹកនាំក្រុម RB Leipzig ក្នុងការផ្ទេរកីឡាករវ័យក្មេងរូបនេះ៕ Bayern Munich ត្រូវការខ្សែការពារជាចាំបាច់ដោយកីឡាករ​ Alaba និង Boateng អាចនឹងចាកចេញពីក្លឹបនៅពេលបញ្ចប់រដូវកាលនេះ៕

ប្រភព: The Mirror