Manchester United ហក់មកឈរលេខ ១ បន្ទាប់ពីឈ្នះក្រុម Fulham ២-១ កាលពីយប់មិញ៕ ការប្រកួតប្រព្រឹត្តទៅបានត្រឹមតែ ៥នាទី កីឡាករ Lookman រកបានមួយគ្រាប់អោយក្រុមម្ចាស់ផ្ទះ Fulham នាំមុខមុន ១-០ ក្រោយមកនាទី ២១ កីឡាករ Edinson Cavani រកបានគ្រាប់តាមស្មើអោយក្រុមបិសាចក្រហម៕ឈានចូលវគ្គទី ២ កីឡាករសញ្ជាតិបារាំង Pogba ស៊ុតគ្រាប់បា់ទី ២ នាំមុខវិញ ដោយលិទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត​៕ ជ័យជំនះនេះជួយអោយក្រុមលោក Ole ឡើងមកឈរលេខ ១ដោយមាន ៤០ពិន្ទុ ពីការប្រកួត ១៩លើកមក៕

ចំណែកក្រុម Manchester City ប៉ុន្មានប្រកួតស្គាល់តែពាក្យឈ្នះនោះទេ ដោយទើបតែឈ្នះ Aston Villa ២-០ ឡើងមកឈរលេខ ២ ដោយមាន ៣៨ប្រកួតស្មើគ្នាជាមួយ ក្រុមលេខ​ ៣ Leicester City៕