រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ ចុះប្រមូលស្រ្តីរកស៊ីផ្លូវភេទ ដែលឈរនៅតាមរបង និងក្រោមដើមឈើ រួមទាំងអ្នកចាប់ម៉ូយ នៅជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និង សួនច្បារមិត្តភាពកម្ពុជា-ថៃ នាំមកធ្វើការអប់រំ។

សមត្ថកិច្ច បញ្ជាក់ថា ប្រតិបត្តិការនេះ គឺលោកយស យុទ្ធី អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ រួមទាំងអ្នកចាប់ម៉ូយ បានចំនួន១៣នាក់ (ស្រី១១នាក់) បញ្ជូនមកសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារ បញ្ជូនបន្តទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ៕