ក្លឹបបាល់់ទាត់ Real Madrid ឈានដល់កិច្ចព្រមព្រៀមនាំយកកីឡាករ David Alaba ពីក្រុម Bayern Munich៕ កីឡាករវ័យ ២៨ឆ្នាំនេះ បានចុះកិច្ចសន្យា ៤ឆ្នាំ ដោយទទួលបានប្រមាណ ១១ លានផោនក្នុងមួយឆ្នាំ៕ ខ្សែការពារស្លាបឆ្វេង និង កណ្តាលរូបនេះ ត្រូវបានក្រុមធំៗជាច្រើនចាប់អារម្មណ៍ដូចជា Manchester City, Liverpool, Paris Saint-Germain និង Chelsea ជាដើម តែរូបគេសម្រេចចិត្តជ្រើសយកក្លឹប Real Madrid ជាក្លឹបទី២ របស់រូបគេ ក្រោយចំណាយពេល ១០ឆ្នាំ នៅទឹកដីអាល្លឺម៉ង់ជាមួយក្លឹប Bayern Munich៕​​ Alaba បង្ហាញខ្លួនបាន ៤០៨ប្រកួត រកបាន ៣២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៤៩លើកផងដែរ៕ កីឡាករសញ្ជាតិអូទ្រីសនេះឈ្នះពានរង្វាន់ចំនួន ២៥ពាន ក្នុងនោះមានពាន Uefa Champion League ពីរលើក កាន់តែពិសេសរូបគេក៏ធ្លាប់ឈ្នះពាន ៣ក្នុងមួយរដូវកាល ចំនួនពីរដងផងដែរ៕ កីឡាករពូកែទាត់បាល់ Free Kick នេះនៅទៅចូលរួមជាមួយ Real Madrid នៅខែមិថុនា ពោលរូបគេត្រូវលេងអោយក្រុម Bayern Munich រហូតដល់ចប់រដូវកាលនេះ៕

ប្រភព: Marca