ខេត្តមណ្ឌលគិរី៖  មន្រ្ដីជាន់ខ្ពស់ក្រ​សួងបរិ​ស្ថាន បានថ្លែង ការបង្កើនមុខរបរថ្មីជូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ការពារព្រៃឈើ  នឹងជួយឲ្យការអភិរក្សព្រៃឈើ ប្រកបដោយប្រសិទ្ធភាព។

នៅ​ក្នុ​ង​​ដំណើរទស្សនកិច្ចសិក្សា នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ​​រៀ​ប​ចំ​ដោ​យ​ក្រសួងបរិស្ថាន និង អង្គការ WWF ចាប់ពីថ្ងៃទី១៥-១៩ ខែមករា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានថ្លែង​ថា ការ​បង្កើតមុខរបរថ្មីជូនដល់ប្រជាពលរដ្ឋ នៅក្នុងដែនការពារព្រៃឈើ នឹងធ្វើឲ្យការអភិរក្សព្រៃឈើមានប្រសិទ្ធភាព។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កាលពីមុនប្រ​ជា​​ព​ល​​រដ្ឋ រ​ស់​នៅជុំ​វិ​ញ​តំបន់ការពារធម្មជាតិ និង​តំបន់ការពារធម្មជាតិមួយចំនួ​ន ភា​គច្រើ​ន​ ពួកគាត់ប្រកបមុខរបរ ជាអាទិ៍ ​ប្រមូលអនុផលព្រៃឈើ។  ប៉ុន្តែពួកគាត់ខ្លះបានចូលព្រៃ​កា​ប់​ឈើ ​​ប​រ​បា​ញ់​ស​ត្វ​ និងដាក់អន្ទាក់ចាប់សត្វព្រៃជាដើម​។ ការធ្វើបែបនេះនឹងបំផ្លិចបំផ្លាញដល់​ធ​​ន​ធា​នធម្មជាតិរបស់យើង។ ដូច្នេះ​ដើ​ម្បី​កា​​រ​ពារព្រៃឈើ និងសត្វព្រៃរបស់យើង​​​​​​ឱ្យ​បានគ​ង់វង្សនោះ មានតែ​​​កា​រ​ប​ង្កើ​​​ត​បង្កើតនូវមុខរបរថ្មី​ជូ​ន​​​​ដ​ល់ប្រ​ជាព​លរ​ដ្ឋ ហើ​យ​គាំ​ទ្រ​ផ្នែ​ក​​​បច្ចេកទេស និង បង្កើតនូវចំណូលសម្រាប់ពួកគាត់។

លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា បានថ្លែងថា អង្គការបានសហការជាមួយក្រសួងបរិស្ថានគាំទ្រលើតំបន់សហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៨ នៅខេត្តមណ្ឌលគិរី ដើម្បីជួយកែប្រែជីវភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អង្គការបាន​បណ្តុះបណ្តាលបច្ចេកទេស និងគាំទ្របង្កើតមុខរបរថ្មីដល់ពួកគាត់ផងដែរ។

លោកប្រធានអង្គការ WWF ប្រចាំកម្ពុជា បានបន្ថែមថា  សហគមន៍ការពារធម្មជាតិអរបួនលើស្ថិតក្នុងតំបន់​ជម្រ​កស​ត្វព្រៃ​ស្រែ​ព​ក​ គឺ​ក្នុងមួយឆ្នាំ ពួកគាត់​ប្រមូលបានអនុផលព្រៃឈើ រួមមាន ជ័រចុង ​ទឹ​កឃ្មុំ ផ្សិតប៉ក់ ផ្សិតក្ងោក ឫសឈើសម្រាប់ផ្សំថ្នាំ និង​ផ​លិ​តផ​លផ្សេ​ងៗ​ទៀ​ត ដូចជាបន្លែធម្មជាតិជាដើម ​រក​ចំ​ណូ​ល​បាន រហូ​ត​ដល់៣២១លានរៀល ឬស្មើនឹងប្រហែលជាង៨ម៉ឺនដុល្លារអាមេរិក​។

លោក ងីម ឡាប៉េ ជាកសិករគំរូ នៅសហគមន៍ការពារធម្មជាតិភូមិអរបួន ឃុំអរបួន ស្រុ​ក​កោះ​ញែក ខេត្តមណ្ឌលគិរី បាននិយាយថា ការដាំបន្លែ ជួនកាលមានខុសមានត្រូវ។ ប៉ុ​ន្តែវា​មា​​​​ន​ចំ​ណូ​​ល​ទៀ​ងទាត់​ ហើយវាបានតិច ឬ​ច្រើនទៅតាមខែណាដាំបានល្អ ហើយគាត់អាចរកប្រាក់ចំណួល​​​ផ្គ​ត់​ផ្គ​ង់​គ្រួ​សា​របា​ន​គ្រប់​គ្រា​ន់​។ របរនេះ គឺខុសពីរបររកឈើមួយថ្ងៃកាត់ មួ​យ​ថ្ងៃ​កោរ ជួ​ន​កា​ល មួយខែលួច​ដឹកបានតែពីរជើង ​ហើយខកខាន ភ័យខ្លាចអាជ្ញាធរអនុវត្តច្បាប់ និង ជួប​ប​ញ្ហា​​​ជា​ច្រើ​នទៀតផង៕