រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៧​ ខែមករា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ រហស្សនាម​(អាឆ្មា​)​ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់)យ៉ាង​សកម្ម​ ទៅអយ្យាកាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

យោងតាមរបាយការណ៌របស់សម្ថតកិច្ចកន្លងមកបានបញ្ជាក់ថា ជនសង្ស័យរហស្សនាម​(អាឆ្មា​)​ បានប្រកបរបរចេញឆក់នេះតាំងពីយូរមកហើយ ដោយកន្លងមកជនសង្ស័យនេះតែងតែធ្វើសកម្មភាពឆក់កាបូប គ្រឿងអលង្ការ រួមទាំងរបស់មានតម្លៃជាច្រើន ជាមួយបក្សពួកផ្សេងទៀត ជួនកាលពេលខ្លះរូបគេធ្វើសកម្មភាពឆក់តែម្នាក់ឯងក៏មានផងដែរ ៕