ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda និយាយថាក្រុមហ៊ុននឹងបិទរោងចក្រផលិតនៅចក្រភពអង់គ្លេសរបស់ខ្លួន នៅសប្តាហ៍ក្រោយ ដោយសារតែផលប៉ះពាល់នៃកង្វះខាតឧបករណ៍ពិភពលោក។ ក្រុមហ៊ុន លើកយកបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ទាក់ទងនឹងមេរោគឆ្លងកូរ៉ូណា ជាកត្តានៅពីក្រោយការសម្រេចចិត្តបិទនេះ។ ក្រុមមន្រ្តីនិយាយថាពួកគេមានគម្រោង បន្តផលិតកម្មនៅរោងចក្រនៅតំបន់ Swindon ប្រទេសអង់គ្លេស នៅថ្ងៃសុក្រសប្តាហ៍ ក្រោយ។

កង្វះការផ្គត់ផ្គង់សំភារៈកំពុងបង្ហាញថាជាបញ្ហាធំសម្រាប់ឧស្សាហកម្មរថយន្ត។ វាបានបង្ខំឱ្យក្រុមហ៊ុន Honda កាត់បន្ថយផលិតកម្មនៅតាមបណ្តារោងចក្រនានាក្នុងប្រទេស ជប៉ុន និងសហរដ្ឋអាមេរិក ដែលគូប្រជែងរបស់ក្រុមហ៊ុនគិតថាជាការខូចប្រយោជន៏។ ជាមួយគ្នានេះក្រុមហ៊ុនToyota បានប្រកាសថាក្រុមហ៊ុននឹងកាត់បន្ថយការផលិតនៅសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុន Nissan និយាយថាក្រុមហ៊ុននឹងកាត់បន្ថយការផលិតនៅប្រទេសជប៉ុន។