រាជធានីភ្នំពេញ៖ ប្រជានេសាទនៅខេត្តកំពង់ឆ្នាំង បានធ្វេីនេសាទបានមកនឹកស្មានថា ជាសំណាងជាកំណប់ទ្រព្យ ត្រេកអរជាអនេក តែនៅពេលដែលឃេីញជាបំពង់មានគ្រាប់បែក ក៏ភិតភ័យរត់ទៅប្តឹងប៉ូលីសឱ្យទាក់ទងរកកំលាំងសុីម៉ាក់ដេីម្បីជួយបោសសំអាតជូនសហគមន៍នេសាទអស់ការភ័យខ្លាច។ យោងតាមការបង្ហោះរបស់ក្រុមការងារអាជ្ញាធរមីនកម្ពុជាបានឲ្យដឹងថា នេះជាគ្រាប់បែកចង្កោម ដែលបានទម្លាក់ក្នុងសង្គ្រាម ១៩៦៥-១៩៧៥៕