បរទេស៖ បើតាមសារព័ត៌មាន CNBC បានផ្សាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា ក្រុមហ៊ុន Google បានសម្រេចបិទគណនី YouTube របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនអាចបង្ហោះបាន រហូតដល់ប្រធានាធិបតីថ្មីឡើងកាន់អំណាច។​

​ក្រុមហ៊ុន Google  បានបញ្ជាក់ថា ​ខ្លួនបានបិទ​គណនី YouTube របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតី មិនឲ្យ​បង្ហោះអ្វីកើត នៅក្នុងរយៈពេល​៧ថ្ងៃ ដោយសារលោក ត្រាំ បានរំលោភលើបទបញ្ជារបស់ក្រុមហ៊ុន។ ក្រៅពីនេះ ក្រុមហ៊ុន (Google) ក៏​បានសម្រេចមិនឲ្យ Channel ដែលមានអ្នក subscribed ចំនួន ២,៧៧លាននាក់មួយនេះ ទទួលការ comment ឬ  comment អ្វីបានឡើយ។

ការផ្អាកគណនីជាបណ្តោះអាសន្ន​នេះ មានន័យថា គណនីរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ និងវីដេអូដែលត្រូវបានបង្ហោះកន្លងមក (លើកលែងតែ content រំលោភគោលការណ៍) នឹងនៅតែមាននៅលើ YouTube ដដែល។ ប៉ុន្តែលោក ត្រាំ មិនអាចបង្ហោះអ្វីថ្មីទៀតបានឡើយ។

​សូមជម្រាបថា ក្រុមហ៊ុន Google កាលពីល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ (ពេលវេលានៅកាលីហ្វរញ៉ា, អាមេរិក) បាន​បញ្ជាក់​ថា «ក្រោយពេលត្រួតពិនិត្យ​មើល គឺឃើញមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីលទ្ធភាព នៃការផ្ទុះអំពើហិង្សា ទើបយើង​សម្រេចចិត្តលុបចេញនូវការបង្ហោះមាតិកា (content) របស់ Channel ឈ្មោះ Donald J. Trump ដោយសារ​​រំលោភលើគោលការណ៍នានារបស់ក្រុមហ៊ុន។ ជាការឆ្លើយតបនឹងការព្រួយបារម្ភ​កំពុងតែបន្ត ចំពោះការផ្ទុះអំពីហិង្សានេះ ក្រុមហ៊ុន​បានសម្រេចបិទ (Disable) កន្លែងបញ្ចេញមតិ (comment) របស់គណនី Donald Trump ដូចអ្វីដែលយើងធ្លាប់បានធ្វើ ចំពោះគណនីផ្សេងៗទៀត​ ដើម្បីរក្សាសុវត្ថិភាព ចំពោះការបញ្ចេញមតិយោបល់នេះ»។

សូមជម្រាបថា ក្រោយការផ្ទុះឡើងនូវអំពើហិង្សា នៅក្នុងវិមានកាពីតូល (រដ្ឋសភា) រដ្ឋធានីវ៉ាស៊ីតោន សហរដ្ឋអាមេរិក បានបណ្ដាលឲ្យក្រុមបាតុករចំនួន៤នាក់ស្លាប់ និងប៉ូលិសម្នាក់ស្លាប់ ទើបក្រុមហ៊ុនបណ្ដាសង្គមធំៗរបស់អាមេរិក បានសម្រេចបិទគណនីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ ក្រុមហ៊ុនបណ្ដាញសង្គមធំៗទាំងនោះ រួមមាន ក្រុមហ៊ុន  Facebook , Twitter និងក្រុមហ៊ុន Google ៕​