កីឡាករសញ្ជាតិអាហ្សង់ទីន នឹងផុតកុងត្រាជមួយក្រុមលោក​ Pep នៅក្នុងខែមិថុនានេះ  ដែលហេតុនេះធ្វើអោយកីឡាកររូបនេះអាចចរចារជាមួយនឹងក្លឹបផ្សេងបាន ក្នុងការចាកចេញពីកីឡាដ្ឋាន Etihad ដោយខ្លួនគេផ្ទាល់៕


សារព័ត៌មាន The Sun បាននិយាយថាក្លឹប​ Barcelona ចង់បាន Sergio Aguero ទៅរួមក្លឹប ដោយក្លឹបអ្នកមានបុណ្យត្រូវតតាំងជាមួយ Atletico Madrid ក្នុងការនាំយកកីឡាករវ័យ ៣២ ឆ្នាំ។ លោក Simeone អ្នកចាត់ការក្រុម At Madrid ក៏មានបំណងចង់នាំយកកីឡាកររូបនេះមកកាន់អតីតក្លឹបរបស់គេម្តងទៀតផងដែរ៕

Aguero ចំណាយពេល ៩ឆ្នាំ នៅជាមួយ Manchester ដោយឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស (Premier League) ៤ដង, EFL CUP ៥ដង និង FA CUP ១លើកផងដែរ៕

ដោយបានទទួលរងរបួសជង្គង់ក្នុងរដូវកាលនេះ Aguero បង្ហាញខ្លួនបានត្រឹមតែ ៩ប្រកួត និងស៊ុតបញ្ចូលទីបានតែ ២គ្រាប់ប៉ុណ្ណោះ៕

ប្រភព: Sportsmole