រាជធានីភ្នំពេញ៖ ឥឡូវនេះលោកអ្នកអាចប្រើ អេស៊ីលីដាម៉ូបាល ដើម្បីដកប្រាក់រហ័ស ពីម៉ាស៊ីនអេធីអឹមរបស់ធនាគារអេស៊ីលីដា ទូទាំងប្រទេសដោយមិនប្រើប័ណ្ណ (Cardless) បានយ៉ាងឆាប់រហ័សនិង ងាយស្រួល។ នេះបើយោងតាមការជម្រាបជូនពីសំណាក់ លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ នៃធនាគារអេស៊ីលីដា។

ជាមួយគ្នាដែរ លោកស្រី សុខ សោភា បានបញ្ជាក់ទៀថា អ្វីដែលកាន់តែពិសេសទៀតនោះអតិថិជនគ្រប់រូបក៏អាចដកប្រាក់បានចំនួន៥.០០០ដុល្លារ ឬ២០លានរៀល​ ក្នុងមួយថ្ងៃដោយមិនអស់ថ្លៃសេវា ។

របៀប​ដក​ប្រាក់​រហ័ស (Quick Cash) ពី​ម៉ាស៊ីន​អេធីអឹម តាម​រយៈ​អេស៊ីលីដា​ម៉ូបាល:

១. បើក​ដំណើការ​កម្មវិធី អេស៊ីលីដា​ម៉ូបាល

  • ជ្រើសរើស “ដកប្រាក់​តាម ATM (Quick Cash)
  • ស្កែន​ម្រាម​ដៃ ឬ​ផ្ទៃមុខ ឬ​បញ្ចូល​លេខ​សម្ងាត់
  • ជ្រើសរើស​គណនី​វ៉លឡេត ឬ​គណនី​ធនាគារ រួច​ហើយ​បញ្ចូល​ចំនួន​ទឹក​ប្រាក់ ដែល​ត្រូវ​ដក
  • ចុច​ប៊ូតុង “បង្កើត
  • លោក​អ្នក​នឹង​ទទួល​បាន​លេខ​សម្ងាត់ ៦ខ្ទង់ (Gold Code*) សម្រាប់​បញ្ចូល​ក្នុង​ម៉ាស៊ីន​អេធីអឹម ដើម្បី​ដក​ប្រាក់​នេះ ។

២. ដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម

  • ចុច​លើ Screen ឬ​ប៊ូតុង​ណា​មួយ​របស់​ម៉ាស៊ីន​អេធីអឹម
  • ជ្រើសរើស​ភាសា
  • ជ្រើសរើស “ដកប្រាក់​តាម​លេខ​កូដ (Cash Withdrawal via Gold Code)
  • បញ្ចូល​លេខ​សម្ងាត់ ៦ខ្ទង់ ដែល​លោក​អ្នក​បាន​បង្កើត​នៅ​ក្នុង កម្មវិធី​អេស៊ីលីដា​ម៉ូបាល ខាងលើ
  • ចុច​ប៊ូតុង “យល់ព្រម
  • បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ដក (ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដក ត្រូវ​ដូចគ្នា​នឹង​ចំនួន​ទឹក​ប្រាក់​ដែល​បាន​បង្កើត​ក្នុង​អេស៊ីលីដា​ម៉ូបាល)
  • ចុច​ប៊ូតុង “យល់ព្រម
  • ប្រតិបត្តិការ​បាន​សម្រេច (សូម​យក​ប្រាក់​របស់​លោក​អ្នក​ពី​ម៉ាស៊ីន​អេធីអឹម) ។ Gold Code សម្រាប់ដកប្រាក់ពីម៉ាស៊ីនអេធីអឹមមានសុពលភាពប្រើប្រាស់រយៈពេល២៤ម៉ោង។ ប្រសិនបើអតិថិជនមិនបានដកប្រាក់ក្នុងអំឡុងពេលកំណត់នេះទេ ទឹកប្រាក់នេះនឹងចូលក្នុងគណនីវិញដោយស្វ័យប្រវត្តិ ៕