ខេត្តកណ្តាល ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ស្ថិតក្នុងភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឮ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បណ្តាលឲ្យខូចខាតសម្ភារប្រើប្រាស់ និងទ្រព្យសម្បត្តិ សរុបអស់រាប់ម៉ឺនដុលា្លរ។

សមត្ថកិច្ច បានផ្ទះដែលអគ្គិភ័យឆាបឆេះនោះ ទី១ មានម្ចាស់ ឈ្មោះ គួ ដេត ភេទប្រុសអាយុ៦៥ឆ្នាំ ផ្ទះ សង់អំពីឈើប្រក់ស័ង្កសីមានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ។ សម្ភារបាត់បង់រួមមាន កង់ចំនួន០៣គ្រឿង ,ម៉ូតូ១គ្រឿង ប្រាល់រៀល៤០ម៉ឺនរៀល និងសម្ភារក្នុងផ្ទះផ្សេងៗមួយចំនួនទៀត។

ចំណែកផ្ទះទី២ មានម្ចាស់ឈ្មោះខាត់ ប៉ូ ភេទប្រុស ៧៦ឆ្នាំ ខូចខាតផ្ទះ០១ខ្នង សង់អំពីឈើប្រក់ស័ង្កសី ថ្មក្រោមទំហំ៧ម៉ែត្រគុណនឹង៨ម៉ែត្រ ខូចខាតសម្ភារ រួមមាន៖ ប្រាក់ដុល្លារចំនួន៧៥០០ដុល្លារ, ប្រាក់រៀលចំនួន៥លានរៀល, មាស៥តម្លឹង៣ជី, កង់ចំនួន២គ្រឿង និងសម្ភារក្នុងផ្ទះមួយចំនួនទៀតខូចខាតទាំងស្រុង។

សមត្ថកិច្ច បញ្ជាក់ថា ករណីអគ្គិភ័យនេះ មកពីទុសេ្សខ្សែរភ្លើង ។ ជាមួយគ្នានោះ សមត្ថកិច្ចបានចេអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ទើបអាចគ្រប់គ្រងស្ថានភាពបាន តែមានម្ចាស់ម្នាក់ បានរងរបួសស្រាលផងដែរ៕