ក្នុងខែមករានេះ ជារដូវកាលដោះដូរកីឡាករនៅតំបន់អឺរ៉ុប ដោយកីឡាករមួយចំនួនចង់ចាកចេញទៅរកក្លឹបថ្មី ដើម្បីបានបង្ហាញខ្លួន និងកីឡាករខ្លះទៀតត្រូវបានក្លឹបមិនបន្តកុងត្រា៕

១០. Riqui Puig (Barcelona) អ្នកចាត់ការក្រុម Barcelona លោក Ronald Koeman បានបញ្ជាក់ច្បាស់ហើយថាកីឡាករវ័យក្មេងនេះមិនស្ថិតនៅក្នងគម្រោងប្រើប្រាស់របស់គាត់នោះទេ៕

៩. Marcos Alonso (​Chlesea) ខ្សែការពារឆ្វេងរូបនេះស្ថិតនៅក្នងជម្រើសទី ៣ របស់លោក Lampard បន្ទាប់ពី Chelsea បាននាំយក Ben Chilwell មក និងកីឡាករ Emerson បានបង្ហាញទម្រង់លេងប្រសើរជាងមុន៕

៨. Julian Draxler (PSG) ខ្សែបម្រើនិងអស់កុងត្រាជាមួយក្លឹបយក្សបារាំងមួយនេះ នៅប៉ុន្មានខែខាងមុខ៕ ការចាកចេញទៅរកក្លឹបដែលអាចមានឱកាសបានលេង ជាជម្រើសដ៏ល្អសម្រាប់រូបគេ៕

៧. Jesse Lingard (Manchester United) កីឡាករសញ្ជាតិអង់គ្លេសរូបនេះអាចនិងចាកចេញពី Old Trafford ប៉ុន្តែក្រុមបិសាចក្រហមមិនអោយរូបគេចាកចេញដោយគ្មានតម្លៃខ្លួននោះទេ៕

៦. Divock Origi (Liverpool) វត្តមានរបស់កីឡាករ Diogo Jota ធ្វើអោយរូបគេមិនមានកន្លែងឈរជើងនៅ Anfield នោះទេ៕

៥. Sami Khedira (Juventus) កីឡាកររូបនេះអាចនិងទៅក្រុម Everton ឬក៏ Tottenham Hotspur ៕

៤ Diego Costa ( AT Madrid)ខ្សែប្រយុទ្ធរូបនេះនិងចាកចេញដោយគ្មានតម្លៃខ្លួនបន្ទាប់ពីក្រុមលោក Simeone មិនបន្តកុងត្រាជមួយគេ៕

៣. Isco (Real Madrid) ក្រុមកាំភ្លើងធំ Arsenal ប្រហែលជាក្រុមបន្ទាប់សម្រាប់កីឡាករវ័យ ២៨ ឆ្នាំរូបនេះ៕

២. Dele Alii (Tottenham Hotspur) ការទៅដល់របស់លោក Pochettino អាចជាស្ពានក្នុងការនាំយក កីឡាកររូបនេះទៅទឹកដីបារាំង៕

១. Christian Eriksen (Inter Milan)  កីឡាកររូបនេះក៏ប្រហែលទៅរួមរស់ជាមួយអតីតគ្រូបង្វឹកខ្លួននៅ PSG ដូចគ្នាទៅនឹង​ Dele Alli ផងដែរ៕

ប្រភព Goal