កាលពីពេលថ្មីៗនេះ មានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងដោយគេបានប្រទះឃើញ Page ផ្លូវការរបស់កីឡាករ Alvaro Odriozola នៅក្នុងបណ្តាញសង្គមហ្វេកប៊ុក (Facebook) បានផ្លាស់ប្តូររូប Profile និង Cover Page ទៅជាការលក់អីវ៉ាន់ online ទៅវិញ ចាប់ពីថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ មក៕

មកទល់នឹងពេលនេះ មិនមានការចេញមកបញ្ជាក់ពីកីឡាករសញ្ជាតិអេស៉្បាញរូបនេះទេ៕  យ៉ាង​ណាក្តី ក្នុងបណ្តាញសង្គម Instagram និង Twitter របស់ Álvaro Odriozola នៅ​ដំណើរការ​បង្ហោះ​រូបថត​ខ្លួន​ធម្មតា៕