កីឡាករវ័យ ១៩ ឆ្នាំ សញ្ជាតិអេក្វាឌ័រខិតជិតក្នុងការមកចូលរួមជាមួយ Manchester United តាំងពីមុនទីផ្សារដោះដូរកីឡាករបើកមកម៉្លេះ ក៏ប៉ុន្តែបានស្ងាត់ទៅវិញ៕  ស្រាប់តែថ្មីៗនេះ ក្លឹប Chelsea បានចាប់អារម្មណ៍កីឡាករនេះដូចគ្នា ហើយក៏មានក្លឹបយក្សនៅហូឡង់មួយទៀតផងដែរគឺ Ajax បានអោយតម្លៃខ្លួន ៤លានផោនទៅដល់រូបគេ៕ Moises Caicedo បានចូលមកជាមួយក្លឹប Independiente del Valle និងបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅក្នុងខែតុលាឆ្នាំ ២០១៩ និងមួយឆ្នាំក្រោយមកគាត់ត្រូវបានការកោះហៅអោយចូលជម្រើសជាតិ៕ អ្នកចាត់ការទូទៅរបស់ក្លឹប Independiente del Valle លោក Santiago Morales បាននិយាយថា Caicedo ទំនងជានឹងចាកចេញពីក្លឹបនៅខែមករានេះហើយ៕

ប្រភព: Sportsmole