ប្រធានក្រុម Real Madrid អាចនិងចែកចេញពីកីឡាដ្ឋាន Santiago Bernabeu បន្ទាប់ពីរូបគេបានបដិសេធកុងត្រាថ្មី៕សារព័ត៌មាន Marca បានរាយការណ៍ថាប្រសិនបើកំពូលខ្សែការពារកណ្តាល Ramos ចាកចេញពិតមែននោះ អ្នកដែកមកជំនួសប្រហែលជាខ្សែការពាររបស់ក្លឹប Villarreal គឺកីឡាករ Pau Torres៕ Torress បង្ហាញខ្លួនអោយបាន ៦០ប្រកួត តាំងពីឆ្នាំ ២០១៦ មកអោយក្រុម Villarreal៕ កីឡាករសញ្ជាតិអេស៉្បាញរូបនេះក៏ធ្លាប់ចាប់ដៃគូជាមួយ Ramos ក្នុងក្រុមជម្រើសជាតិអេស៉្បាញផងដែរ៕ កីឡាករវ័យ ២៣ ឆ្នាំរូបនេះក៏ត្រូវបានក្រុមបិសាចក្រហមចាប់អារម្មណ៍ ក្នុងការនាំគេមក Old Trafford នាខែមករានេះផងដែរ៕
ប្រភព: Sportsmole